នារសៀលថ្ងៃព្រហស្បតិ៏ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។